Cambodian bloggers directory
Previous        Next
The Wonders of Angkor Wat 2008-03-27 07:57:35 Author : rethfuture   [View:108]
URL: http://rethfuture.wordpress.com/2008/03/27/the-wonders-of-angkor-wat/
Feed:

bot_angkor-wat-sunset_lg.jpgAngkor Wat មានការទាក់ទាញដ៏ធំបំផុតខាង​វិស័យ​ទេស​ចរណ៏​នៅ​កម្ពុជា។ អត្ថបទ​េនះ​នឹង​នាំ​អ្នក​ទៅ​រុក​រក និង ដឹង​អំពី​ប្រវត្តិ​សាស្ត្រ​អង្គរ​។ Angkor Wat ​មានផ្នែក​សំខាន់​ជាច្រើន​នៃ​អ្នក​ទស្សនា​អង្គរ​។ អង្គរ​ជា​ស្នាដៃ​ឯក​ខ្នែរ​ពិត​ៗ អង្គរ​វត្ត​ជា​បូជ​នី​យ​ដ្ឋាន​នៃ​សាស​នា​ធំ​បំផុត​នៅ​ក្នុង​ពិ​ភព​លោក
Add this story to :
កុមារកម្ពុជាជាកូនចិញ្ចឹមរបស់ចូលីជាប់ជាក្មេង​គួរ​ឲ្យស្រឡាញ់បំផុតនៅហូ​លី​វូត 2006-07-27 14:32:54 Author : rethfuture   [View:5]
URL: http://rethfuture.wordpress.com/2006/07/27/%e1%9e%80%e1%9e%bb%e1%9e%98%e1%9e%b6%e1%9e%9a%e1%9e%b6%e1%9e%80%e1%9e%98%e1%9f%92%e1%9e%96%e1%9e%bb%e1%9e%87%e1%9e%b6%e1%9e%87%e1%9e%b6%e1%9e%80%e1%9e%bc%...
Feed:
Jolie and Maddoxទោះជាកុមារាម៉ាតដុក Maddox ជាកូនចិញ្ចឹម​របស់​អែន​ជេ​លី​ណាចូ​លី Angelina Jolie ក៏​វា​ទំនង​ជា​ដើរ​តាម​គន្លង​ម្តាយ​ចិ​ញ្ចឹម​របស់​វា។ ម្តាយរបស់វាត្រូវ​ទស្ស​នា​វដ្តី​អា​មេ​រិក​មួយ ចាត់​ទុក​ជា​ស្ត្រី​ស្អាត​បំ​ផុត​ម្នាក់ ហើយ​កុ​មារ​អា​យុ ៤​ឆ្នាំ​នេះ​ក៏​អញ្ចឹង​ដែរ​ទ​ទួល​បាន​តំ​ណែង “ក្មេង​គួរ​ឲ្យ​ស្រ​លាញ់​បំ​ផុត​នៅ​ហូ​លី​វូត” ក្នុង​ការ​ស្ទង់​មតិ​ដោយ​ទស្ស​នា​វដ្តី​អា​មេ​រិក​ផ្សេង​មួយ​ទៀត។Jolie and Maddox1 កុមារាទៅពីកម្ពុជានេះ យក​ឈ្នះ​កូន​ប្រុស ស៊ីន​ប្រេ​ស្តុន​របស់​នាង ប្រ៊ីត​នី​ស្ពៀ និង​កូន​ស្រី​អែប​ភឹល របស់​គ្វី​ណេត ភែល​ត្រូវ។ កូនប្រុសរបស់ម៉ាដូណា នៅលំដាប់ទី៤ ហើយ​កូន​ភ្លោះ​របស់​ជូ​លៀ រ៉ូ​ប៊ឺត នៅ​ចំ​ណាត់​ថ្នាក់​ទី​៥។ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Add this story to :
តាម៉ុកស្លាប់នៅពេទ្យធំយកទៅធ្វើបុណ្យនៅអន្លង់វែង 2006-07-23 00:46:50 Author : rethfuture   [View:4]
URL: http://rethfuture.wordpress.com/2006/07/23/%e1%9e%8f%e1%9e%b6%e1%9e%98%e1%9f%89%e1%9e%bb%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%93%e1%9f%85%e1%9e%96%e1%9f%81%e1%9e%91%...
Feed:
Tamokតាម៉ុកបានស្លាប់​បាត់​បង់​ជី​វិត​នៅ​វេលា​ទាប​ភ្លឺ​ម៉ោង​៤និង​៤៥​នា​ទី​ថ្ងៃ​ទី​២១​ខែ​កក្ក​ដា នៅ​មន្ទីរ​ពេទ្យ​យោ​ធា (អ​តី​ត​ពេទ្យ​ធំ)។ សព្វ​រ​បស់​គាត់​ត្រូវ​បញ្ចូន​តាម​រថ​យន្ត​សា​មុយ​ទៅ​កាន់​អ​ន្លង់​វែង ដើ​ម្បី​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី។ ពាក់​ព័ន្ធនឹងអាការ:ជំ​ងឺ​នា​ពេល​ចុង​ក្រោយ​នេះ លោក​បែន សុន​សម័យ​មេ​ធា​វី​រ​បស់​តា​ម៉ុក​បាន​ឲ្យ​ដឹង​ថា តា​ម៉ុកចាប់​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ម៉ោង​២៣ ថ្ងៃ​ទី​២០ ខែ​ក​ក្ក​ដា ឆ្នាំ២០០៦។ ជំ​ងឺ​តា​ម៉ុក​ជា​ជំ​ងឺ​ជ​រា​ពាធ ដែល​មិន​អាច​ទប់​ទល់​បាន​ទេ ហើយ​តា​ម៉ុក​មាន​ស្នាម​របួស​នៅ​ខ្លួន​ច្រើន​ក​ន្លែង​កាល​ពី​សម័យ​ស​ង្គ្រាម មាន​ដូច​ជា​ការ​វះ​កាត់​សួត​អស់​មួយ​ចំ​ហៀង របួស​កាត់​ជើង​ស្តាំ និង​របួស​តូច​តាច​ពេញ​ខ្លួន ហើយ​មាន​សុខ​ភាព​ខ្សោយ​មិន​ដូច​មនុស្ស​ធម្មតា ចុង​ក្រោយ​មាន​ជំ​ងឺ​ហើម​សួត និង​បេះ​ដូង​រីក​ទៀត។ Tamokលោកមេធាវីបន្ត​ថា សព​របស់​តា​ម៉ុក​ត្រូវ​បាន​ធ្វើ​កោ​សល្យ​វិ​ច័យ​ពី​គ្រូ​ពេ​ទ្យ​យ៉ាង​ត្រឹម​ត្រូវ មុន​ពេល​ដឹក​ចេញ​ពី​មន្ទី​ពេទ្យ។ លោក​មេ​ធា​វី​បាន​បន្ត​ថា លោក​មិន​បាន​បន្ទោស​ពេទ្យ​អំ​ពី​ម​រ​ណ​ភាព​របស់​តា​ម៉ុក​នោះ​ទេ ដោយ​សារ​លោក​បាន​ឃើញ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យា​បាល​របស់​មន្ទីរ​ពេទ្យ និង​រាជ​រដ្ឋា​ភិ​បាល​ផង​ដែរ។ ពាក់​ព័ន្ធ​នឹង​ការ​យក​តា​ម៉ុក​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រ​ទេស​នោះ លោក​មេ​ធា​វី​បាន​និ​យាយ​ថា លោក​បាន​ដឹង​ថា សាច់​ញាតិ​របស់​តា​ម៉ុក​បាន​ធ្វើ​លិ​ខិត​ស្នើ​សុំ ប៉ុ​ន្តែ​មិន​បាន​ធ្លង​កាត់​លោក​នោះ​ទេ ប៉ុ​ន្តែ​លោក​យល់​ថា តា​ម៉ុក​មាន​ភាព​ដុន​ដាប​ទៅ​ហើយ ទោះ​បី​ជា​យក​ទៅ​ព្យា​បាល​​ក្រៅ​ប្រ​ទេស ក៏​មិន​ប្រា​កដថា​ជា​នោះ​ដែរ ហើយ​ម៉្យាង​ទៀត​បញ្ហា​សន្តិ​សុខ​សំ​រាប់​រូប​គាត់​ក៏​លំ​បាក​ក្នុង​ការ​ការ​ពារ​សម្រាប់​ពេល​នៅ​ក្រៅ​ប្រ​ទេស​នោះ ព្រោះ​គាត់​ជា​សា​ក្សី​សំ​ខាន់​ដែល​ត្រូវ​ការពារ។ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Add this story to :
Juventus, Lazio, Fiorentina ត្រូវគេទម្លាក់ទៅ Serie B ខណ: AC Milan រួចខ្លួន 2006-07-16 14:43:21 Author : rethfuture   [View:4]
URL: http://rethfuture.wordpress.com/2006/07/16/juventus-lazio-fiorentina-%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%9c%e1%9e%82%e1%9f%81%e1%9e%91%e1%9e%98%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%80%e1%9f%8b%e...
Feed:
Juventus- Juventus ត្រូវ​គេ​ដក​ហូត​តំណែង​ជើង​ឯក​សំរាប់​រដូវ​ប្រកួត ២០០៤​-២០០៥ និង ២០០៥-​២០០៦ ព្រម​ទាំង​កាត់​៣០ពិន្ទុ​សំរាប់​ឆ្នាំ​ថ្មី។Juventus ត្រូវ​គេ​ពិន័យ​ធ្ងន់​ធ្ងរ​ជាង​គេ គឺ​ក្រៅ​ពី​ធ្លាក់​ទៅ Serie B ត្រូវ​គេ​ដក​ហូត​តំ​ណែង​ជើង​ឯក​ពីរ​សំរាប់​រដូវ​កាល ២០០៤-​២០០៥ និង ២០០៥-​២០០៦។ បន្ថែម​ពី​លើ​នេះ​ទៀត​ត្រូវ​គេ​កាត់​៣០​ពិន្ទុ​សម្រាប់​រដូវ​កាល​ថ្មី ២០០៦-​២០០៧។ ហើយ​រដូវ​កាល​ថ្មី​នេះ Juventus គ្មាន​សិទ្ធិ​លេង​ធេម​ពាន​លីក (CL) ទេ។ ចំ​ណែក​អ​តី​ត​នា​យក​គ្រប់​គ្រង​ក្លឹប​លោក លូ​ស្យា​ណូ ម៉ក់​ហ្គី ត្រូវ​គេ​ផ្អាក​៥​ឆ្នាំ និង អ​តី​ត​នា​យក​ប្រតិ​បត្តិ​លោក អង់​តូ​នី​ញ៉ូ ហ្គី​រ៉ូ​ដូ ក៏​ត្រូវ​គេ​ផ្អាក​៥​ឆ្នាំ​ដែរ។ ប្រតិកម្មJuventus ប្រធានក្លឹប Juventus លោក ហ្គី​យ៉ូ​វ៉ា​នី កូ​បូ​លី បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​ឃើញ​សាល​ក្រម​ណា​បែប​នេះ​ទេ។ យើង​រំពឹង​ថា ការ​កាត់​ទោស​ដែល​មាន​តុល្យ​ភាព គឺ​មិន​តែ​សម្លឹង​ឃើញ​គុណ​វិបត្តិ​ទេ តែ​ក៏​ត្រូវ​មើល​គុណ​សម្បត្តិ​ដែរ (ចង់​និយាយ​ទៅ​រក​ការ​ឈ្នះ World Cup របស់​អ៊ី​តា​លី)។ សេច​ក្តី​សង្ឃឹម​របស់​យើង គឺ​ផ្ទុយ​ស្រ​លះ​ទាំង​ស្រុង”។ គាត់​បាន​បន្ថែម​ទៀត​ថា “យើង​សង្ឃឹម​ថា​ក្លឹប​គ្រាន់​តែ​គេ​ត្រូវ​គេ​ពិន័យ​ទម្លាក់​ទៅ Serie B តែ​មិន​នឹក​ស្មាន​ថា សាល​ក្រម​កាត់​ពិន្ទុ​យើង​៣០​ទៀត។ ការ​ដក​ពិន្ទុ​នេះ​ប្រៀប​ដូច​ជា​ទម្លាក់​យើង​ទៅ Division 3 (Serie C) ដូច្នោះ​ដែរ។ ដូ​ច្នេះ​យើង​ត្រូវ​តែ​ប្តឹង​ទៅ​ឧ​ទ្ធ​រណ៏”។ Lazio- Lazio ត្រូវ​គេ​កាត់​៧​ពិន្ទុ ក៏​ត្រូវ​គេ​ទម្លាក់​ទៅ Serie B ដែរ ហើយ​ត្រូវ​ដក​៧​ពិន្ទុ​សម្រាប់​រដូវ​ប្រ​កួត​ក្រោយ ២០០៦-​២០០៧ ព្រម​ទាំង​មិន​បាន​លេង UEFA Cup។ ចំ​ណែក​ប្រ​ធាន​ក្លឹប​លោក ក្លូ​ឌី​យ៉ូ ឡូ​ទី​តួ ត្រូវ​គេ​ផ្អាក​៣​ឆ្នាំ។ ក្លឹបដែល​ត្រូវ​គេ​ពិន័យ​ទាំង​នេះ​មាន​ពេល​៣​ថ្ងៃ​ដើ​ម្បី​ប្តឹង​ឧ​ទ្ធ​រណ៏​ទៅ​តុ​លា​ការ​ស​ហ​ព័ន្ធ។ ប្រតិកម្មLazio ប្រធានក្លឹប​ Lazio លោក ក្លូ​ឌី​យ៉ូ ឡូ​ទីតួ ដែល​ត្រូវ​គេ​ផ្អាក​៣​ឆ្នាំ​នោះ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំ​ពោះ​សាល​ក្រម​នោះ។ គាត់​បាននិយាយ​ទៀត​ថា “ខ្ញុំ​គិត​ថា ការ​កាត់​ទោស​នេះ​គឺ​ផ្អែក​តែ​លើ​ទ្រឹ​ស្តី​បទ​ដែល​វា​គួរ​ឪ្យ​អស់​សំ​ណើច​យ៉ាង​ខ្លាំង។ ខ្ញុំ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ទេ លុះ​ណា​ការ​កាត់​ទោស​ចុង​ក្រោយ​ត្រូវ​គេ​ផ្តល់​ឪ្យ។ Fiorentina- Fiorentina ត្រូវ​ទម្លាក់​ទៅ Serie B ហើយ​កាត់​១២​ពិន្ទុ​សម្រាប់​រដូវ​កាល​ថ្មី ២០០៦-​២០០៧។ គេ​គ្មាន​សិទ្ធិ​ប្រ​កួត CL ទេ។ ប្រ​ធាន​ក្លឹប​អង់​ដ្រេ​ដេ​ឡា វ៉ា​ឡេ បាន​ត្រូវ​គេ​ហាម​៣​ឆ្នាំ​៦​ខែ ឯ​ប្រ​ធាន​កិ​ត្តិ​យស លោក​ឌី​ហ្គោ ដេ​ឡា វ៉ា​ឡេ ត្រូវ​ផ្អាក​៤​ឆ្នាំ។ សេចក្តីថ្លែងការណ៏ មួយ​របស់​ក្លឹប Fiorentina បាន​ហៅ​សេច​ក្តី​សំរេច​ចិត្ត​របស់​តុ​លា​ការ​នេះ​ថា “គ្មាន​យុត្តិ​ធម៍”។ តុ​លា​ការ​គួរ​តែ​ពិ​ន័យ តែ​ជន​ណា​ដែល​ធ្វើ​ខុស។ ក្លឹប​នឹង​ប្រ​យុទ្ធ និង ស្វែង​រក​ម​ធ្យោ​បាយ​គ្រប់​បែប​យ៉ាង​ដើ​ម្បី​លាត​ត្រ​ដាង​ការ​ពិត។ សាលក្រម​ នេះ​អាច​បណ្តាល​ឪ្យ​កី​ឡា​ករ​ល្បីៗ​ចាក​ចេញ​ពី​ក្លឹប​ទាំង​៤ សាល​ក្រម​នេះ បាន​ត្រូវ​គេ​គិត​ថា បាន​បណ្តាល​ឪ្យ​តា​រា​បាល់​ទាត់​ជា​ច្រើន​Fiorentinaចាក​ចេញ​ពី​ក្លឹប​ទាំង​៤។ គ្រាន់​តែ​ក្លឹប Juventus តែ​មួយ​មាន​កី​ឡា​ករ​លំ​ដាប់ World Cup អ៊ី​តា​លី​៥​នាក់ បា​រាំង​៣​នាក់ ស៊ុយ​អ៊ែត​ម្នាក់ និង ធេក​ម្នាក់។ ប៉ុ​ន្តែ​សាល​ក្រម​នេះ ធ្វើ​ឪ្យ​ក្លឹប​មាន​លុយ​ធំៗ​នៅ​អឺ​រ៉ុប​ស្រក់​ទឺក​មាត់​ដូច​ជា​ក្លឹប Chelsea, Man Utd, Arsenal, Liverpool, Real Madrid, Barcelona, ព្រោះ​ពួក​គេ​កំ​ពុង​ស្វែង​រក​កី​ឡា​ករ​ខ្លាំង​ៗ​ផង ជា​ពិ​សេស Real និង Chelsea ។ AC milan- AC Milan សំណាង​ជាង​គេ​ដោយ​បាន​លេង​នៅ Serie A ទៀត តែ​នៅ​ពេល​ចាប់​ផ្តើម​រដូវ​កាល​ថ្មី ត្រូវ​គេ​កាត់​​១៥​ពិន្ទុ ហើយ​គ្មាន​សិទ្ធិ​ប្រ​កួត CL ទេ។ អនុ​ប្រ​ធាន​ក្លឹប​លោក អា​ឌ្រៀ​ណូ ហ្គា​លី​យ៉ា​នី ត្រូវ​ផ្អាក​មួយ​ឆ្នាំ ឯ​មន្ត្រី​ក្លឹប​លោក ឡេ​អូ​ណា​ដូ មី​នី បាន​ត្រូវ​គេ​ហាម​៣​ឆ្នាំ​៦​ខែ។ សេចក្តីថ្លែងការណ៏ របស់​ក្លឹប AC Milan និ​យាយ​ថា “យើង​គ្មាន​កំ​ហុស ហេតុ​អ្វី​កាត់​ពិន្ទុ​យើង​ដល់​ទៅ​១៥​ពិន្ទុ។ វា​មិន​យុ​ត្តិ​ធម៍​ទេ។ យើង​នឹង​ប្តឹង​ឧ​ទ្ធ​រណ៏”។ សាលក្រម នេះពុំ​បាន​យោគ​យល់​ទៅ​ដល់​ការ​ប្រឹង​ប្រែង​របស់​ក្រុម អ៊ី​តា​លី ដើ​ម្បី​ឈ្នះ World Cup 2006 នាំ​កិ​ត្តិ​យស​មក​ដល់​ប្រ​ទេស​ជាតិ​ទេ។ AC milanភាគ​ច្រើន​នៃ​ក្រុម អ៊ី​តា​លី ដែល​ឈ្នះ World Cup សុទ្ធ​តែ​ជា​កី​ឡា​ករ​នៃ​ក្លឹប​ទាំង​៤ ដែល​គេ​ពិ​ន័យ ដែល​ក្នុង​នោះ​មាន​៥​នាក់​លេង​ឪ្យ​ក្លឹប Juventus, Lazio ២​នាក់, AC Milan ៥​នាក់ និង Fiorentina ម្នាក់។ ចំណែកដែលហេងគឺ Inter, Roma, Chievo និង Palermo ពួក​គេ​ត្រូវ​ចូលជំ​នួស​កន្លែង​របស់​ក្លឹប​ដែល​ដាក់​ទណ្ឌ​កម្ម​ទាំង​៤ ក្នុង​ការ​ប្រ​កួត CL។ ឯ Messina, Lecce និង Treviso ពួក​គេ​ក៏​មាន​សំ​ណាង​មិន​នឹក​ស្មាន​ដល់ ដោយ​បាន​រួច​ពី​ការ​ធ្លាក់​ទៅ Serie B មាន​ន័យ​ថា ពួក​គេ​ទាំង​៣​បាន​លេង​នៅ Serie A ទៀត។ ក្រុមនៅ Serie B ដែល​ជាប់​ឡើង​មក Serie A ឆ្នាំ​នេះ​មាន Atalanta, Catania និង Torino។ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Add this story to :
ស្លាបព្រាប្រើស្រុះទឹកក្តៅមិនពុះកាន់តែបង្កើនមេរោគ 2006-07-13 04:33:28 Author : rethfuture   [View:6]
URL: http://rethfuture.wordpress.com/2006/07/13/%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9e%96%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%be%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%bb%...
Feed:
spoonតាមភោជនីយដ្ឋាន ឬ​តាម​ហាន​អាហារ​តូច​ធំ​នា​នា​តែង​តែ​ប្រើ​វិធី​ដាក់​កែវ​នឹង ទឹក​ក្តៅ ដើម្បី​ឲ្យ​អតិ​ថិ​ជន​ប្រើ​ស្រុះ​ស្លាប​ព្រា​ធ្វើ​ការ​សំ​អាត មុន​ពេល​ទទួល​ទាន​អា​ហារ ដែល​ការ​ប្រើ​វិធី​បែប​នេះ​គេ​ជឿ​ជាក់​ថា អាច​សំ​លាប់​មេ​រោគ​ទាំង​ពួង​បាន។វិធី​បែប​នេះ​កំពុង​ត្រូវ​បាន​គេ​ជជែក​វែក​ញែក​មិន​ទាន់​ដាច់​ស្រាច់​នៅ​ឡើយ​ថា ជា​ការ​ជួយ​ធ្វើ​ការ​សំ​អាត​ស្លាប​ព្រា ឬ​បន្ថែម​មេ​រោគ​កាន់​តែ​ច្រើន​នោះ។ ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​សិក្សា​អ​នា​ម័យ​ពី​រឿង​នេះ​នៅ​ប្រទេស​ប៉ែក​អ៊ឺរ៉ុប​បាន​ឲ្យ​ដឹង​ថា តាម​គោល​ការណ៏​អ​នា​ម័យ ស្លាប​ព្រា​ដែល​បាន​ធ្លង​កាត់​ការ​សំ​អាត បើ​សិន​បាន​ប្រមូល​ទុក​ដាក់​កន្លែង​បិទ​ជិត​ល្អ ឬមាន​ក្រណាត់​ស្អាត​ឃ្លុំ​បិទ​ជិត ផុត​ពី​លំ​អង​ធូ​លី​ដី​ ក៏​មិន​បាច់​ត្រូវ​នាំ​យក​ត្រូវ​ស្រុះ​ក្នុង​ទឹក​ក្តៅ​បន្ថែម​ទៀត​ទេ ព្រោះ​ទឹក​នៅ​ក្នុង​ឆ្នាំង​ដាំ​បាយ ឬ​ទឹក​ក្តៅ​ដាក់​ក្នុង​កែវ​នោះ​មិន​មែន​ជា​ទឹក​ក្តៅ​កំ​ពុង​ពុះ​ឡើយ។ ការ​ស្រុះ​មួយ​ចំ​នួន​ធំ​យើង​អ​នុ​វត្ត​គ្រាន់​តែ​ដាក់​ត្រាំ​ស្លាប​ព្រា​មួយ​សន្ទុះ​ប៉ុណ្ណោះ​ហើយ​លើក​ចេញ​មក​វិញ ដែល​តាម​ពិត​ពុំ​បាន​ជួយ​សំលាប់​មេ​រោគ​អ្វី​ទាំង​អស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​សិន​នាំ​ស្លាប​ព្រា​ទៅ​ស្រុះ​ក្នុង​ទឹក​ក្តៅ​មិន​ពុះ គឺ​កាន់​តែ​បន្ថែម​បរិ​មាណ​មេ​រោគ​ក្នុង​ឆ្នាំង​ដាំ​បាយ​បន្ថែម​ឡើង​ទៀត។ គ្រូ​ពេទ្យ​ឯក​ទេស​មួយ​រូប​បាន​ណែ​នាំ​ថា ការ​ទទួល​អា​ហារ​ឲ្យ​បាន​ល្អ គេ​ពុំ​គួរ​អ​នុ​វត្ត​នូវ​ការ​ស្រុះ​ស្លាប​ព្រា​រយ:​ខ្លី​ដូច្នេះ​ទេ គឺ​គួរ​ប្រើ​វិ​ធី​សំ​អាត​ស្លាប​ព្រា​បែប​ផ្សេង​ដែល​មាន​សុវត្ថិ​ភាព​ពី​មេ​រោគ ឬ​ស្រុះ​ទឹក​ក្តៅ​កំ​ពុង​ដាំ​ពុះ​វិញ។ សម្រាប់​ការ​ស្រុះ​ស្លាប​ព្រា​ដ៏​ល្អ គេ​គួរ​ដាក់​ត្រាំ​ក្នុង​ឆ្នាំង​កំ​ពុង​ដាំ​ពុះ និង​ប្រើ​ពេល​ត្រាំ​ឲ្យ​បាន​១​នាទី​ឡើង​ទៅ​ទើប​អាច​សំ​លាប់​មេ​រោគ​ទាំង​អស់​ចេញ​បាន។ (ដកស្រង់ពីកាសែតរស្មីកម្ពុជា)
Add this story to :
World Cup 2006 វគ្គផ្តាច់ព្រ័ត្ររវាង Italy Vs France 2006-07-10 12:49:33 Author : rethfuture   [View:5]
URL: http://rethfuture.wordpress.com/2006/07/10/world-cup-2006-%e1%9e%9c%e1%9e%82%e1%9f%92%e1%9e%82%e1%9e%95%e1%9f%92%e1%9e%8f%e1%9e%b6%e1%9e%85%e1%9f%8b%e1%9e%96%e1%9f%92%e1%9e%9a%e1%9f%90%e1%9e%8f%e1%...
Feed:
France Vs Italyព្រឹត្តិការណ៏​ដ៏​អស្ចារ្យ​កាល​ពី​យប់​រំលង​អា​ធ្រាត​ថ្ងៃ​ទី09/06/2006 ជា​ការ​ប្រកួត​បាល់​ទាត់​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup 2006 នៅ​តង់​ទី​មួយ​បារាំង លេង​បាន​​យ៉ាង​​ល្អ​​នឹង​ បាន​គ្រាប់​បាល់​ប៉េ​ណាល់​ទី​នៅ​នាទី​ទី 7 ស៊ុត​ដោយ​កី​ឡា​ករ Zinedine Zidane ធ្វើ​ឲ្យ​បារាំង​នាំ​មុខ​អ៊ី​តា​លី 1-0 អ៊ី​តា​លី​បាន​ធ្វើ​ការ​វាយ​សំរុក​តប​ត​វិញ​រហូត​ដល់​នាទី​ទីItaly19 ក៏​បាន​បាល់​​ជ្រុង​រួច​ទែត​ក្បាល​ចូល​ដោយ​ខ្សែ​ការ​ពារ Marco Materazzi ធ្វើ​ឲ្យ​អ៊ី​តា​លី​តាម​យក​ស្មើ​បារាំង 1-1 ក្រុម​ទាំង​ពីរ​លេង​បាន​ល្អ​រហូត​ដល់​ចប់ 2 តង់​នឹង បន្ត​រហូត​ដល់​ម៉ោង​បន្ថែម 15 នាទី​ពីរ​ដង​នៅ​តែ​ស្មើ អា​ជ្ញា​កណ្តាល​បាន​ឲ្យ​ក្រុម​ទាំង​ពីរ​ប៉េ​ណាល់​ទី​ចំនួន​ប្រាំ​ដង ប៉ុន្តែ​បារាំង​ធ្វើ​មិន​បាន​ល្អ​ដោយ​ចាញ់​អ៊ី​តា​លី 5-3 ខណ:​នេះ​អ៊ី​តា​លី​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ជា​លើក​ទី 4។
Add this story to :
ផឹកគ្រឿងស្រវឹងច្រើនពេកពេលមានគក៍ខួរក្បាលកូន​អាចរួមតូច 2006-06-17 08:47:28 Author : rethfuture   [View:4]
URL: http://rethfuture.wordpress.com/2006/06/17/%e1%9e%95%e1%9e%b9%e1%9e%80%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%9f%e1%9f%92%e1%9e%9a%e1%9e%9c%e1%9e%b9%e1%9e%84%e1%9e%85%e1%9f%92%e1%9e%9a%...
Feed:
wineក្រុមអ្នក​ស្រាវ​ជ្រាវ​ប្រចាំ​នៅ​មហា​វិទ្យា​ល័យ​ម៉ិក​ស៊ី​កូ​បាន​ឲ្យ​ដឹង​ថា ទា​រក​ដែល​ស្ថិត​នៅ​ក្នុង​ពោះ​ម្តាយ​ដែល​ទទួល​ទាន​ជាតិ​ស្រ​វឹង​ច្រើន​ក្នុង​អំឡុង​ពេល​មាន​គក៍ តែង​តែ​មាន​ទំ​ហំ​ធ្អឹង​ល​លាដ៏ និង​ខួរ​ក្បាល​តូច​ជាង​ក្មេង​ទូ​ទៅ។ ក្រៅ​ពី​នេះ​គេ​រក​ឃើញ​ទៀត​ថា ខួរ​ក្បាល​ទា​រក​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ​នៅ​ត្រង់​ផ្នែក​ខាង​ក្រោម (ខួរក្បាល) ដែល​មាន​តួ​នាទី​គ្រប់​គ្រង​ពាក់​ព័ន្ធ​ជា​មួយ​ស្មារ​តី ការ​ឆ្វើ​ចល​នា និង​អារ​ម្មណ៏​ផ្សេងៗ​ក៏​មាន​ទំ​ហំ​តូច​ចុះ​ដូច​គ្នា​ផង​ដែរ។ ប្រធានក្រុម​ស្រាវ​ជ្រាវ​បាន​និយាយ​ថា កត្តា​ទាំង​អស់​ខាង​លើ​នេះ អាច​នឹង​បង្ក​ការ​រាំង​ស្ទះ​ចំ​ពោះ​ការ​វិវឌ្្ឍន៏​ទាំង​បញ្ញា​ស្មារ​តី និង​មាន​ជម្ងឺ​បៀត​បៀន​ច្រើន។ ជា​មួយ​រក​ឃើញ​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អំ​ពាវ​នាវ​ថា ស្ត្រី​គ្រប់​មិន​គួរ​ទទួល​ទាន​ជាតិ​គ្រឿង​ស្រ​វឹង​ឡើយ​ពេល​មាន​គក៍ បើ​មិន​ដូច្នេះ​នឹង បង្ក​គ្រោះ​ថ្នាក់​ដល់​ការ​វិវឌ្ឍន៏​ផ្នែក​ខួរ​ក្បាល​ទា​រក​របស់​ខ្លួន​ក្នុង​ពោះ​ជា​មិន​ខាន។ (ដកស្រង់ចេញកាសែតរស្មីកម្ពុជា)
Add this story to :
នៅពេលកើតរោគទឹកនោមផ្អែមគួរបរិភោគអាហារដូចម្ត៉េច? 2006-06-17 07:47:27 Author : rethfuture   [View:5]
URL: http://rethfuture.wordpress.com/2006/06/17/%e1%9e%93%e1%9f%85%e1%9e%96%e1%9f%81%e1%9e%9b%e1%9e%80%e1%9e%be%e1%9e%8f%e1%9e%9a%e1%9f%84%e1%9e%82%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%93%e1%9f%84%e1%9e%98%...
Feed:
fruit មនុស្សមួយភាគធំបានយល់ថា អាហារ​របស់​អ្នក​កើត​ទឹក​នោម​ផ្អែម​ចាំ​បាច់​ត្រូវ​តែ​ជា​អា​ហារ​ពិ​សេស​ដែល​ខុស​ប្លែក​ពី​មនុស្ស​ទូ​ទៅ។ គេ​ត្រូវ​តែ​បែង​ចែក​តុ​អា​ហារ​មិន​អាច​អោយ​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ចូល​រួម​អា​ហារ​ជា​មួយ​ញាតិ​បង​ប្អូន​បាន​ទេ។​ការ​យល់​នេះ​ជា​ការ​យល់​មួយ​ពុំ​ត្រឹម​ត្រូវ តាម​ពិត​អា​ហារ​ដែល​មនុស្ស​ធម្ម​តា​ទទួល​ទាន​ជា​ទូ​ទៅ ភាគ​ច្រើន​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម ក៏​អាច​ទទួល​ទាន​បាន​ដែល គ្រាន់​តែ​មាន​ការ​កម្រិត​បរិ​មាណ​ប៉ុ​ណ្ណោះ។ តើការទទួលទាន​យ៉ាងដូចម្តេច​ទៅ​ទើប​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម​ទទួល​ទាន​ហើយ​ទើប​មាន​សុវត្ថិ​ភាព​ល្អ? -អាហារដែលអ្នក កើត​រោគ​ទឹក​នោម​ផ្អែម​គួរបរិ​ភោគ​ត្រឹម​តែ​បន្តិច​បន្តួច​នឹងយូរៗម្តង ១-អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​ដូច​ជា​ធា​ខ្ញៃ បាយ​ត្រៀប។ ២-អាហារដែលដាក់ខ្ទិះ ដូចជាសម្លខ្ទិះ នំដែលដាក់ខ្ទិះ។ ៣-សាច់សត្វ​ដែល​​មានខ្លាញ់​ច្រើន ដូច​ជា​ជើង​ជ្រូក បាយ​សាច់​មាន់ សាច់​ជ្រូក​បី​ជាន់។ ៤-នំដែលប្រើប័រ ឬខ្លាញ់ច្រើន ដូចជានំខួបកំនើត នំខ្លាញ់។ ៥-គ្រឿងក្នុងសត្វគ្រប់ប្រភេទ ស៊ុតក្រហម។ ៦-អាហារដែលមានរសជាតិប្រៃខ្លាំងនិងជ្រក់ត្រាំ។ ៧-ប្រភេទនំផ្អែមផ្សេងៗ។ ៨-ផ្លែឈើហាល​ស្ងួត ដូច​ជា​ចេក​ហាល ទំពាំង​បាយ​ជូរ​ស្ងួត ផ្លែ​ទម្លាប់​ស្ងួត។ ៩-ផ្លែឈើកំប៉ុង ផ្លែ​ឈើ​ធ្វើ​ជា​ដំណាប់​ដូច​ជា​មៀន​កំប៉ុង សាវ​ម៉ាវ​កំប៉ុង​…។ ១០-ផ្លែឈើដែលមានរស​ជាតិ​ផ្អែម​ខ្លាំង​ដូច​ជា​ទុ​រេន ផ្លែ​មៀន ខ្នុរ ទៀប ល្មុត។ ១១-ភេសជ្ជ: គ្រឿងស្រវឹង ដូចជាស្រាបៀរ ស្រាជាដើម។ fruit-អាហារដែលគួរជៀសវាង ១-ទឹកបង្អែម​ផ្សេង​ៗ ដូច​ជា​ទឹក​បង្អែម​មាន​កំ​ហាប់​ជាតិ​ផ្អែម​ខ្ពស់ ផ្លែ​ឈើ​លាយ​ស្ករ ទឹក​ក្រូច គ្រឿង​ភេស​ជ្ជ:លាយ​ស្ករ។ ២-អាហារ​ដែល​មាន​ជាតិ​ស្ករខ្ពស់​ដូច​ជា ស្ករ​កៅ​ស៊ូ ស្ករ​សូ​កូ​ឡា ផ្លែ​ឈើ​ធឹង​ស្ករ ទឹក​ដោះ​គោ​ខាប់​។ល។ -តើអ្នកកើតរោគ​ទឹក​នោម​ផ្អែម​គួរ​ទទួល​ទាន​អា​ហារ​ប៉ុ​ន្មាន​ពេល? អ្នកកើតរោគ​ទឹក​នោម​ផ្អែម តែង​យល់​ខុស​ថា ការ​ទទួល​ទាន​អា​ហារ​ត្រឹម​តែ​១ ឬ ២​លើក​ក្នុង​មួយ​ថ្ងៃ នឹង​ជួយ​អោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ។ តាម​ការ​ពិត​ការ​ទទួល​ទាន​តែ​ចំពោះ​ពេល​ដែល​ហេវ​អាច​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​ច្រើន​ខុស​ពី​ធម្មតា ហេតុ​ដូច្នេះ​ត្រូវ​ហាម​ចំពោះ​អ្នក​កើត​រោគ​ទឹក​នោម​ផ្អែម។ (អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា) 
Add this story to :
ផ្កាយដុះកន្ទុយនឹងបង្ហាញខ្លួននៅពាក់កណ្តាលខែឧសភា 2006-05-03 02:27:36 Author : rethfuture   [View:5]
URL: http://rethfuture.wordpress.com/2006/05/03/%e1%9e%95%e1%9f%92%e1%9e%80%e1%9e%b6%e1%9e%99%e1%9e%8a%e1%9e%bb%e1%9f%87%e1%9e%80%e1%9e%93%e1%9f%92%e1%9e%91%e1%9e%bb%e1%9e%99%e1%9e%93%e1%9e%b9%e1%9e%84%...
Feed:
moonអ្នក ​វិទ្យាសាស្ត្រចិនបាននិយាយ​ថា​ ផ្កាយ​ដុះ​កន្ទុយ​​​ឈ្មោះ​​​ 73P/Schwassmann​Wach mann​នឹង​រំកិល​ខិត​មក​​​ជិត​​​ផែន​​ដី​នៅ​​ពាក់​កណ្តាល​​ ខែ​ឧសភា​ហើយ​​មនុស្ស​​លោក​​ ទំនង​​នឹង​​អាច​​​មើល​​ វា​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​បាន។​លោក​​វ៉ាង ​ស៊ី​ឆៅ ដែល​​ជា​អ្នក​​ស្រាវ​ជ្រាវ​ ​និង​អង្កេត​​ខាង​​វិទ្យា​​សាស្ត្រ​របស់​​ចិន​​និយាយ​​ថា​ មួយ​​ភាគ​​ធំ​​នៃ​​តួ​​ផ្កាយ​​ដុះ​​កន្ទុយ 73P​ នេះ​ត្រូវ​គេ រំពឹង​ថា​នឹង​ស្ថិត​នៅ​ចម្ងាយ​១០​លាន​គី​ឡូ​ម៉ែត្រ​ពី​ផែន​ដី​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០០៦ ។ ផ្កាយ​ដុះ​កន្ទុយ​ត្រូវ​បាន​រក​ឃើញ​ដោយ​មណ្ឌល​អង្កេត​មើល​ផ្កាយ​នៅ​ទី​ ក្រុង ហាំ​បឺករបស់​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​១៩៣០។ ផ្កាយ​បាន​បំ​បែក​ខ្លួន​វា​ចេញ​ជា​បី​ផ្នែក នៅ​ពេល​ដែល​វា​វិល​ត្រឡប់​មក​វិញ​ចុង​ក្រោយ​បង្អស់ ក្នុង​ឆ្នាំ​១៩៩៥។ លោក វ៉ាង និយាយ​ថា​តាម​ការ​អង្កេត​ចុង​ក្រោយ​បង្ហាញ​ឱ្យ​ឃើញ​ថា ផ្កាយ​ដុះ​កន្ទុយ​នេះ បាន​បំបែក​ខ្លួន​ទៅ​ជា ៤០​ផ្នែក​ហើយ​វា​នឹង​បង្ហាញ​ខ្លួន​នៅ​ពី​លើ​ផែន​ដី​មាន​ទម្រង់​ជា ខ្សែ​ក​ធ្វើ​ពី​គ្រាប់​គុជ​នៅ​ពាក់​កណ្តាល ខែ​ឧសភា។ (ប្រភពៈ ស៊ីនហួរ)
Add this story to :
ការផ្លាស់ប្តូរខ្លះនៃបែបផែនរស់នៅនាំឱ្យមនុស្ស មានអាយុវែង 2006-04-28 04:07:36 Author : rethfuture   [View:6]
URL: http://rethfuture.wordpress.com/2006/04/28/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%95%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%9f%e1%9f%8b%e1%9e%94%e1%9f%92%e1%9e%8f%e1%9e%bc%e1%9e%9a%e1%9e%81%e1%9f%92%e1%9e%9b%...
Feed:
Exerciseតាម ​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ ខ្លះ​នៃ​ដំណើរ​ជីវិត​របស់​លោក​អ្នក​អាច​ជះ​ឥទ្ធិពល​ យ៉ាង​ល្អ​ដល់​ការ​រស់​នៅ​បាន​យូរ​របស់​លោក​អ្នក​។ សាកល​វិទ្យាល័យ ​(Cambridge) របស់​អង់គ្លេស បាន​សិក្សា​ទៅ​លើ​មនុស្ស​ ២៥,០០០​នាក់។ ​តាម​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ការ​ឈប់​ជក់​បារី ការ​ហាត់​ប្រាណ​ច្រើន​ការ​ទទួល​ទាន​ត្រឹម​ត្រូវ អាច​ធ្វើឱ្យ​អាយុ​កាល​របស់​មនុស្ស​ម្នាក់​ក្មេង​ជាង​វ័យ​ពី​១១ ទៅ​១២​ឆ្នាំ។ រាជ ​រដ្ឋាភិបាល​អង់គ្លេស​កំពុង​តែ​ធ្វើ​ការ​តាម​ដាន​បុរស និងស្ត្រី​ចំនួន ២៥,៦៦៣​នាក់​ដែល​មាន​អាយុ​ ចន្លោះ​ពី ៤៥ ដល់​៧៩​ឆ្នាំ​ចាប់​តាំង​ពី ឆ្នាំ​១៩៩៣​ ដោយ​បាន​ស្រាវ​ជ្រាវ​មើល​ពី ការ​តម​អាហារ​បរិ​ស្ថាន​ បែប​ផែន​នៃ​ការ​រស់​នៅ​ និង​សុខ​ភាព​របស់​ពួក​គេ។​ ពួក​អ្នក​ចូល​រួម​ទាំង​អស់​បាន​បំពេញ​បញ្ជី​សំនួរ​ចម្លើយ​ របស់​ខ្លួន​យ៉ាង​ទៀង​ទាត់​ស្តី​ពី ​ការ​តម​អាហារ​បែប​ផែន​នៃ​ ការ​រស់​នៅ​​ហើយ​​​​​ ​នឹង​ការ​ទទួល ​ការ​ថែ​ទាំ​សុខ​ភាព​ពី​គិ​លា​នុប​ដ្ឋា​យិ​កា​ ។ លទ្ធ​ផល​ពី​ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែ​ឈើ និង​បន្លែ​៥​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​អាយុ​កាល​ក្មេង​ជាង ​វ័យ​៣​ឆ្នាំ​។ ការ​មិន​ជក់​បារី ធ្វើ​ឱ្យ​មនុស្ស​មាន​ជីវិត​រស់​នៅ​បាន​ពី ៤​ទៅ​៥​ឆ្នាំ​។ សូម្បី​តែ​ការ​ហាត់​ប្រាណ​ជា​មធ្យម​ក៏ដោយ​ក៏​អាច​កើន​អាយុ​បាន ៣​ឆ្នាំ​ដែរ​។ ប៉ុន្តែ​ចំនួន​នៃ​ការ​ហាត់​ប្រាណ​របស​់មនុស្ស​ម្នាក់ អាច​ធ្វើ​បាន​សំរេច​វា​អា​ស្រ័យ​ទៅ​លើ​មុខ​របរ​របស់​គេ។ បុគ្គលិក​ការិយាល័យ​ម្នាក់​ត្រូវ​ការ​ហាត់​ប្រាណ​ក្នុង​រយៈ​ពេល​១​ម៉ោង ដូច​ជា ហែល​ទឹក រត់​ត្រឹកៗ​ជា​រៀង​រាល់​ថ្ងៃ។ ចំណែក​ឯ​អ្នក​ដែល​មាន​មុខ​របរ​សកម្ម​ដូច​ជា ជាង​កាត់​សក់​ជា​ដើម ត្រូវ​ការ​ហាត់​ប្រាណ​រយៈ​ពេល ៣០​នាទី​ក្នុង​១​ថ្ងៃ។ មនុស្ស​ដែល​មាន​ការ​ងារ​សកម្ម​រួម​មាន គិ​លា​នុប​ដ្ឋា​យិ​កា និង​ជាង​លាប​ឥដ្ឋ​មិន​ចាំ​បាច់ ធ្វើ​ការ​ហាត់​ប្រាណ​ច្រើន​ទេ​ព្រោះ​ការ​ងារ​របស់​គេ ប្រើ​កម្លាំង​ច្រើន​គ្រប់​គ្រាន់​ហើយ។ (ប្រភពៈ ប៊ីប៊ីស៊ី)
Add this story to :

ផ្នូរសពប៉ុល ពត ក្លាយជាកន្លែងបួងសួង 2006-04-21 01:31:34 Author : rethfuture   [View:5]
URL: http://rethfuture.wordpress.com/2006/04/21/%e1%9e%95%e1%9f%92%e1%9e%93%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9e%96%e1%9e%94%e1%9f%89%e1%9e%bb%e1%9e%9b-%e1%9e%96%e1%9e%8f-%e1%9e%80%e1%9f%92%e1%9e%9b%e1%9e%b...
Feed:
សពប៉ុលពតស្រុក ​អន្លង់​វែង​(ឧត្តរ​មាន​ជ័យ) ទី​សក្ការៈ​បូ​ជា​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្បែរ​ផ្នូរ​កប់​សព ​ប៉ុល​ពត ​អ​តី​ត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បច្ចុ​ប្បន្ន​នេះ​នៅ​តែ​មាន​មនុស្ស​ទៅ​កាន់ ​ទី​នោះ​ស្ទើរ​តែ​រាល់​ថ្ងៃ​ដើ​ម្បី​ក្រាប​សំពះ​សុំ​សេច​ក្តី​សុខ និង​ខ្លះ​ទៀត​សុំ​ឱ្យ​ក្រុម​គ្រួ​សារ​របស់ ពួក​គេ​មាន​សំណាង។បើ​ទោះ​បី​ជា​នៅ​ទី​នោះ​មាន​ឈ្មោះ ប៉ុល​ពត​ ជា​ឈ្មោះ​ដែល​ខ្មែរ​គ្រប់​រួប​ស្អប់​ខ្ពើម​បំផុត​ឫ សំរាប់​ប្រជា​ជន​នៅ​ទូ​ទាំង​ប្រទេស ស្អប់​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សំរាប់​អ្នក​ស្រុក​ដែល រស់នៅ​ដាច់​ស្រ​យាល​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​នោះ នៅ​តែ​ចាត់​ទុក​ថា អ​តី​ត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​រូប​នេះ​ជា​ វីរ​បុរស​របស់​ពួក​គេ​ជា​និច្ច​ដ​ដែល និង​នៅ​តែ​មាន​ជំ​នឿ​ថា ប៉ុល​ពត គឺ​ជា​អ្នក​ស្រលាញ់​ជាតិ ដែល​ធ្លាប់​ដឹក​នាំ​ទ័ព​ខ្មែរ​ក្រហម​ត​ស៊ូ​ជា​មួយ ​នឹង​ការ​ឈ្លាន​ពាន​របស់​(វៀត​ណាម)។ កាល​ពី​ថ្ងៃ​សៅរ៏ ទី១៥ មេសា កន្លង​មក​អ្នក​ស្រុក​អន្លង់​វែង​រាប់​សិប​នាក់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ ផ្នូរ ប៉ុល​ពត ដែល​កាល​ពី​៨​ឆ្នាំ​មុន ខ្មោច​ប៉ុល​ពត ត្រូវ​បាន​ដុត​ដោយ​កង់​ឡាន​ចាស់ៗ និង​សំភារៈ​ខ្លះ​ដែល​ធ្វើ​ពី​ឈើ។ ក្រុម​អ្នក​ស្រលាញ់ ប៉ុល​ពត ដែល​បាន​ជួប​ជុំ​គ្នា​នេះ ក៏​បាន​និមន្ត​ព្រះ​សង្ឃ​៦​អង្គ ប្រារព្ធពិ​ធី​តាម​ព្រះ​ពុទ្ធ​សា​ស​នា និង​មាន​ការ​សំដែង​ធម្ម​ទេស​នា អុជ​ធូប​ទៀន​ឧទ្ទិស​បួង​សួង​ដល់​វិញ្ញាណ​ក្ខន្ធ និង​ភាវ នា​ឱ្យ​ព្រលឹង ប៉ុល​ពត ត្រ​ឡប់​មក​ថែ​រក្សា​ពួក​គេ​នៅ​ទី​នោះ​បន្ត​ទៀត។ គួរ​បញ្ចាក់ ​ផង​ដែរ​ថា អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ប៉ុល​ពត បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ថ្ងៃ ទី​១៥ មេសា ឆ្នាំ​១៩៩៨ ក្រោយ​ពី​មេ​ដឹក​នាំ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​រូប​នេះ​ធ្វើ​ការ​ប្រឆាំង នឹង​កង​ទ័ព​វៀត​ណាម និង​អតីត​រដ្ឋ​កម្ពុជា​យ៉ាង​ប្តូរ​ផ្តាច់​ក្នុង​ទស​វត្ស ទី​៨០។ ទោះ​បីជា​បែប​ណា ប៉ុល​ពត បាន​ស្លាប់ មុន​ពេល​ដែល​ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ឯ​ទៀត​ខ្លះ​បាត់​បង់ ការ​ត​ស៊ូ​ដោយ​អាវុធ និង​ខ្លះ​ទៀត​ត្រូវ​ចាប់​ខ្លួន​រង​ចាំ​ការ​កាត់​ទោស​ចំពោះ​ការ​អនុ​វត្តន៏ ន​យោ​បាយ​កាប់​សម្លាប់​ដោយ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​បាត់​បង់​ ជីវិត​របស់ ប្រជា​ជន​ច្រើន​លាន​នាក់​ក្នុង​អំឡុង ឆ្នាំ​១៩៧៥​-​១៩៧៩ ដែល​ជា​របប​ខ្មែរ​ក្រហម​កាន់​អំណាច។ បណ្តា​អ្នក​ដែល​ទៅ​ចូល​រួម​ក្នុង​ពិ​ធី​នោះ មាន​គ្នា​ប្រ​ហែល​ជាង​៥០​នាក់ បាន​ថ្លែង​ថា​ពិ​ធី​នេះ​រៀប​ចំ​ឡើង​ដើម្បី​រំលឹក​ដល់​អតីត​មេ​ដឹក​នាំ នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​មិន​មែន​ក្នុង​ឱកាស​ គំរប់​ខួប​៨​ឆ្នាំ​នៃ​ការ​ស្លាប់​របស់ ប៉ុលពត ឡើយ។ ក្រៅ​ពី​នេះ​គឺ​ជា​ការ​រំលឹក​ដល់​មិត្ត​ភក្តិ​ខ្មែរ​ក្រហម​ដែល បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ការ បំ​ពេញ​តួ​នាទី​នៅ​តំបន់​ភ្នំ​ដង​រែក ស្ថិត​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ភាគ​ខាង​ជើង​នៃ​ប្រទេស​ផង​ដែរ។ អន្លង់​វែង​គឺ​ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំចុង​ក្រោយ​របស់​ក្រុម​ឧទ្ទាម​ខ្មែរ​ ក្រហម​មួយ​កន្លែង ដែល​ដឹក​នាំ​ដោយ​មេ​ទ័ព តា​ម៉ុក នៅ​មុន​ពេល​មាន​ការ​ចុះ​ចូល​នៅ ឆ្នាំ​១៩៩៩ ហើយ​តា​ម៉ុក ត្រូវ​បាន​ចាប់​ខ្លួន​បាន និង​កំពុង​តែ​ជាប់​ពន្ធ​នា​គារ​រហូត​ដល់​សព្វ​ថ្ងៃ​រង​ចាំ ការ​កាត់​ទោស​នៅ​សា​លា​ក្តី​ខ្មែរ​ក្រហម​ដែល​នឹង​រៀប​ចំ​ឡើង​នៅ ឆ្នាំ​២០០៧ ខាង​មុខ​នេះ។ បណ្តា​អ្នក​ស្រុក​នៅ​តាម​អន្លង់​វែង ក្រៅ​ពី​និមន្ត​ព្រះ​សង្ឃ​ប្រារព្វ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​ដល់​រីរ​បុរស ​របស់​ពួក​គេ​នោះ នៅ​មាន​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​រវាង​អ្នក​ប្រដាល់​ជន​ជាតិ​ខ្មែរ ជា​មួយ​អ្នក​ប្រដាល់​ជន​ជាតិ​ថៃ​ផង​ដែរ និង​មាន​អ្នក​ខ្លះ​នាំ​គ្នា​ទៅ​អុជ​ធូប​បួង​សួង​សុំ​សេច​ក្តី​សុខ​ និង​សុំ​លេខ​សំណាង​(លេខ​ឆ្នោត) ផង​ដែរ​ដោយ​គ្រប់​គ្នា​ចាត់​ទុក ប៉ុល​ពត ប្រៀប​ដូច​ជា​អ្នក​តា។ គេ​នៅ​ចាំ​បាន​ថា​កាល​ពី ៨​ឆ្នាំ​មុន​ខណៈ​ដែល ប៉ុល​ពត បាន​ស្លាប់​ក្រុមអ្នក​ឈ្លក់​វង្វេង នឹង​លេខ​ឆ្នោត​បាន​នាំ​គ្នា​ចាក់​តាម​អាយុ ប៉ុល​ពត ហើយ​ល្បី​ថា​បាន​ត្រូវ​គ្រប់ៗ​គ្នា​ដែល​កាល​នោះ ប៉ុល​ពត មាន​អាយុ​៧៣​ឆ្នាំ។ តាំង​ពី​ពេល​នោះ​មក​ផ្នូរ ប៉ុល​ពត ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កន្លែង​អច្ឆរិយៈ​សំរាប់​ការ​បួង​សួង តែ​សំរាប់​អ្នក​គ្នាន​ជំនឿ​បាន​ទទួល​ស្គាល់​ថា​ផ្នូរ ប៉ុល​ពត គឺ​ជា​កន្លែង​ទេស​ចរណ៏​ប្រវត្តិ​សាស្ត្រ​មួយ។ (ប្រភពៈ កោះសន្តិភាព)
Add this story to :

Previous        Next