Cambodian bloggers directory
Previous     1   2   3      Next
អ្វីដែលអ្នកធ្វើ​ដំណើរ​ត្រូវដឹង 2009-08-04 10:01:14 Author : កេសី   [View:4]
URL: http://mk5232k8.wordpress.com/2009/08/04/%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e1%9e%8a%e1%9f%82%e1%9e%9b%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%92%e1%9f%92%e1%9e%9c%e1%9e%be%e2%80%8b%e1%9e%8a%e1...
Feed:

ថ្ងៃនេះ ពេលខ្ញុំកំពុងតេអានព័ត៌មានក្នុង Bangkok Post ក៏ប្រទះឃើញ Forum មួយដែល​គេនិយាយពី airport scam កើតឡើងក្នុងព្រលានយន្តហោះស្រុកសៀម ដែល​កាសែត BBC បានចុះផ្សាយ  អញ្ចឹងក៏​ចង់ចែក​ចាយ​ដល់អ្នកទាំង​ឡាយ​ ដើម្បីការពារទុកជាមុន ។ សូមអានបន្ថែមនៅទីនេះ
Add this story to :
ការងារក្រៅម៉ោង 2009-07-17 16:57:57 Author : កេសី   [View:0]
URL: http://mk5232k8.wordpress.com/2009/07/17/%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%84%e1%9e%b6%e1%9e%9a%e1%9e%80%e1%9f%92%e1%9e%9a%e1%9f%85%e1%9e%98%e1%9f%89%e1%9f%84%e1%9e%84/
Feed:

ហាហាហា អាចាស់ធ្វើមិនទាន់រួចផង ស្រាប់តែអាថ្មីដែលទើបតែកាម៉្មង់នោះ មកដល់ទៅហើយ ។ ទាំងនេះ​ជាអ្វីដែលខ្ញុំ​គ្រោងធ្វើ បន្ទាប់ពី​ការងារពេញ​ម៉ោងរបស់ខ្ញុំ ។ តាមពិតទៅវាមិនមែន​ជាការងារក្រៅម៉ោង​ដើម្បីលុយស្អី​នោះទេ ។ វាគ្រាន់តែជា​ការងា​រ​​ទុកគ្រាន់​កំដរអផ្សុក ឬ ធ្វើ​សម្រាប់​អ្នកណាម្នាក់ដែល​ខ្ញុំចង់អោយ​តែប៉ុណ្ណោះ ។ ទាំងនេះជា cross stitch ដែល​ទើប​តែ​មកដល់ ។   ខ្ញុំនឹងធ្វើរូបនេះសំរាប់ថ្ងៃខួបកំណើតប៉ាក្នុងខែមករាcross stitch នេះខ្ញុំនឹងធ្វើសំរាប់ថ្ងៃខួបកំណើតប៉ា cross stitch រូបនេះ ខ្ញុំនឹងធ្វើសំរាប់បងសំលាញ់cross stitch នេះខ្ញុំនឹងធ្វើសំរាប់បងសំលាញ់ cross stitch ធ្វើសំរាប់មិត្តរួមការងារជនជាតិភូមាcross stitch នេះខ្ញុំនឹងធ្វើសំរាប់មិត្តរួមការងារជនជាតិភូមា
Add this story to :
GoNe Too SooN 2009-07-08 09:56:27 Author : កេសី   [View:10]
URL: http://mk5232k8.wordpress.com/2009/07/08/gone-too-soon/
Feed:

កាលពីយប់ម៉ិញ ខ្ញុំអង្គុយមើលគេផ្សាយបន្ដផ្ទាល់ ពីពិធីបុណ្យសពរបស់ Michael Jackson ចាប់​ពី​ម៉ោង ១២ កណ្ដាលអាធ្រាត រហូតដល់ម៉ោង ៣ ភ្លឺ ។  Gone too soon ជាបទមួយ​ដែល​ខ្ញុំចូលចិត្តជាងគេបង្អស់ ហើយបទនេះសោត Michael Jackson ធ្លាប់​ច្រៀងសម្រាប់ក្មេងម្នាក់ឈ្មោះ Ryan White ដែលបាន​ស្លាប់​ដោយជម្ងឺ AIDS ​ក្នុងឆ្នាំ១៩៩០ ។ កាលពីយប់ម៉ិញ បទនេះក៏ត្រូវ Ursher លើក​យក​មក​ច្រៀង​ក្នុង​ពិធី​បុណ្យ​សព Michael Jackson វិញ ដើម្បីជា​ការ​រំលឹក​ដល់​គាត់ ។
Add this story to :
Taco 2009-07-06 18:33:34 Author : កេសី   [View:11]
URL: http://mk5232k8.wordpress.com/2009/07/07/taco/
Feed:

ថ្ងៃនេះ សូមលើកយកម្ហូបពីម្ដុំអាមេរិកឡាទីន យកមកចែកចាយដល់ភូមិ wordpress ក្រែង​បងប្អូន​យើងណាចង់សាកល្បង​ធ្វើញ៉ាំ​ដោយ​ខ្លួនឯង ។ ម្ហូបម៉ិចស៊ីកូមានច្រើនប្រភេទណាស់ តែខ្ញុំសូម​ណែនាំ​ម្ហូបដែលឆ្ងាញ់ៗ ហើយក៏ជាទីពេញចិត្តរបស់ខ្ញុំជាងគេនោះ​មាន Taco, Burito, Nacho supreme និង Nacho dip ។ ម្ហូបម៉ិចស៊ីកូ ដែលងាយស្រួលធ្វើជាងគេបង្អស់នោះគឺ Taco ។ គ្រឿងផ្សំរបស់វាមាន៖ ម្ស៉ៅគ្រឿង Taco (Taco seasoning), សំបក Taco (Taco shells), Sour Cream, Cheese, ប៉េងប៉ោះ, សាលាដ, ខ្ទឹមបារាំង, សាច់គោចិញ្ច្រាំ ។ រូបខាងក្រោមនេះ ជាគ្រឿង​ផ្សំ​សម្រាប់ធ្វើ Taco តែអត់មានរូប Sour Cream  និង  Cheese ទេ (ព្រោះគីឡូមិនព្រមស្រក ទើបត្រូវ​តមវា :D ) ។ គ្រឿងផ្សំធ្វើ Tacoគ្រឿងផ្សំធ្វើ Taco វិធីធ្វើ៖ ខ្ទឹមបារាំង និង ប៉េងប៉ោះ (ខ្វះយកគ្រាប់ចេញ) ត្រូវលាងទឹកអោយស្អាត ទើបហាន់វាអោយ​ល្អិតៗ​ ដាក់ដោយឡែកពីគ្នា ។ សាលាដក៏ត្រូវលាងទឹកអោយស្អាត ដាក់អោយស្រុះទឹកអស់ ទើបហាន់វាជាសរសៃៗ ។ សម្រាប់អ្នកចូលចិត្តញ៉ាំ Cheese អាច​យកវា​មកឈូសជា​សរសៃរ​ដែរ ។ ដំបូងត្រូវដាក់ខ្ទះអោយក្ដៅ ចាក់ប្រេងចូលបន្ដិច ទើបដាក់ខ្ឌឹមបារាំងចូល ឆាអោយស្រពាប់សឹមដាក់​សាច់គោចិញ្ច្រាំចូលឆា​ជាមួយ​រហូតដល់ឆ្អិនសាច់ល្អ ចាក់គ្រឿងម្ស៉ៅ Taco ចួល ហើយច្របល់​អោយ​សព្វ ។ បើឃើញគ្រឿងចូល​គ្នាអស់ហើយ នោះអាចពន្លត់​ភ្លើង​ចង្រ្កានបាន ។ សំបក Taco ជាធម្មវាគឺវាស្រួយ ដូច្នេះមិនចាំបាច់អាំងវាទៀត​ទេ ។ បើអ្នកចូលចិត្ត Sour Cream អាចយក​វាមក​​លាប​តិចៗ​លើផ្នែកខាងក្នុង​សំបក Taco ក្រោយមកដាក់សាច់គោដែលឆាឆ្អិនចូល (តិច ឬ ច្រើនតាមចំណូល) ដាក់សាលាដ​ដែល​ហាន់​ជាសរសៃរៗចូល ដាក់ប៉េងប៉ោះ​ដែល​ហាន់​តូចៗ​ចូល និង រ៉ោយពីលើសរសៃរ Cheese  ដែលឈូសទុកពីលើ នោះជាការស្រេច ។  ចំណាំ៖ ម៉្សៅ Taco មួយកញ្ចប់អាចដាក់សាច់គោបាន  500g  ។  ប្រសិនបើមិនចូលចិត្តប្រៃទេ អាច​បន្ថយគ្រឿង តាមចំណង់​ចំណូល​ចិត្ត ។ ប្រសិនបើមិនអាចរកសំបក Taco នោះទេ អាចប្រើ Tortilla Chips ឬ Nacho Chips ជំនួសក៏បាន ។ ខាងក្រោមជាសមិទ្ធផលសម្រេច ។ ចង់ញ៉ាំទេ?ចង់ញ៉ាំទេ?
Add this story to :
Protect Your Password & Privacy 2009-07-01 15:11:43 Author : កេសី   [View:14]
URL: http://mk5232k8.wordpress.com/2009/07/01/protect-your-password-privacy/
Feed:

បម្រាមៈ មើលហើយ ហាមជេរ  :D image001 image002 image003 image004  
Add this story to :
Is iT CooL? 2009-06-24 09:58:45 Author : កេសី   [View:22]
URL: http://mk5232k8.wordpress.com/2009/06/24/is-it-cool/
Feed:

បីប្រាណនេះ តើមួយណាសង្ហាជាង??? បីប្រាណនេះ តើមួយណាសង្ហាជាង???
Add this story to :
Ballade Pour Adeline 2009-06-18 17:56:37 Author : កេសី   [View:24]
URL: http://mk5232k8.wordpress.com/2009/06/19/ballade-pour-adeline/
Feed:

លោក Richard Clayderman កើតនៅ Philippe Pagès ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៥៣ ជាតន្ដ្រីករផ្នែក​ព្យាណូ​សញ្ជាតិបារាំង​ដ៏មាន​កេរិ៍្តឈ្មោះ​លើ​ពិភពលោក ។ លោកក៏ជាអ្នក​​បរិច្ចាកវិភាគទានដ៏​ធំមួយដល់អង្គការ Tearfund របស់អង់គ្លេស តែគួរអោយ​ស្តាយ​ដែលអង្គការ​នេះបាន​បិទ​ការិយាល័យ​​​របស់​ខ្លួននៅប្រទេសកម្ពុជាកាលពីបី ឬ បួនឆ្នាំមុន ។ Ballade Pour Adeline ជាបទដ៏ល្បី​មួយក្នុង​​ចំណោម​​បទល្បីៗ​របស់​លោក ។
Add this story to :
ហេតុអ្វីបានជាត្អើក? 2009-06-16 08:15:13 Author : កេសី   [View:18]
URL: http://mk5232k8.wordpress.com/2009/06/16/%e1%9e%a0%e1%9f%81%e1%9e%8f%e1%9e%bb%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e1%9e%94%e1%9e%b6%e1%9e%93%e1%9e%87%e1%9e%b6%e1%9e%8f%e1%9f%92%e1%9e%a2%e1%9e%be%e1...
Feed:

ល្ងាចនេះស៊យដល់ហើយ គឺត្អើកពេញមួយល្ងាចតែម្តង ត្អើករហូតដល់អង្គុយធ្វើការ​លែង​កើត ហើយម្យ៉ាងខ្មាសអ្នកធ្វើការជាមួយទៀត ។ វិធីដែលម៉ាក់ធ្លាប់ប្រាប់​របៀប​បំបាត់ត្អើកក៏ធ្វើ​ហើយ ទៅបើករកមើលវិធីផ្សេងក្នុង google ក៏ធ្វើហើយ គឺនៅតែ​មិន​បាត់ដដែល ។ កាលពីនៅតូចៗ ម៉ែធ្លាប់តែលែងស្ទីលសម្លុតសួរថាមានលួចស្អីញ៉ាំ ឬ អត់ បានជាត្អើក​អញ្ចឹង ។ ឃើញថា​វិធី​គាត់​ល្អជាងគេ ព្រោះពេលគាត់សម្លុតសួរ រវល់​តែភ័យ ស្រាប់តែ​បាត់ត្អើកតែម្តង (ហេហេហេ ក្មេងល្ងង់​អញ្ចឹងឯង) ។ ជួនកាល​ខ្ញុំ​លឺអ្នកខ្លះគេនិយាយថា កូនក្មេងត្អើក​ព្រោះវា​ចង់បាន​សាច់ថែម​ទៀត (គឺឡើងគីឡូ) ។ ឥឡូវខ្ញុំ​ផ្តើមគិត​ថាខ្ញុំត្អើក​រឿងអី? ចង់បាន​សាច់ថែម​ទៀត ឬ ខ្ញុំលួច​​ស្អីរបស់​គេញ៉ាំ ? តើត្អើកជាអ្វី? ហេតុអ្វីបានជាត្អើក? វិធីណាដែលអាចធ្វើឲ្យបាត់ត្អើក? សូមមើល​អត្ថបទ​ខាងក្រោមដែលខ្ញុំបានមកពី google ។ (សុំទោសណា ខ្ញុំអត់មានពេលប្រែសម្រួលជាភាសាខ្មែរទេ ព្រោះការងារ​ច្រើនណាស់ ។) Hiccups are paroxysmal, involuntary contractions of the diaphragm that occur along with contractions of the larynx and closure of the glottis, arresting the inflow of air. Hiccups are commonly induced by minor stomach upsets. Occasionally, hiccups may be ascribed to psychogenic causes originating in the mind. Mild cases of hiccups usually disappear without treatment. {Microsoft Encarta} Hiccups are the result of an action the body takes to protect itself. Hiccups can start because hot food has irritated the phrenic nerve near the esophagus, or when gas in the stomach presses upward against the diaphragm. The diaphragm separates the chest from the stomach. The diaphragm tightens and pulls air into the lungs. But air can’t get through and we feel a “bump” at the moment the air is stopped. So hiccups are a reflex action of the body trying to get food or gas out of the stomach, thereby irritating the diaphragm. This in turn, affects the passage of air in and out of the lungs. We feel this as a “bump” and say we have the hiccups. {The Big Book Of Tell Me Why, by Arkady Leokum} Anything that causes irritation of and compression around the diaphragm can cause the condition. Hiccups usually disappear within minutes. Only in rare cases do they persist for hours and require medical attention. Most often, stimulation of the phrenic nerve, which begins at the brain and leads to the diaphragm via the esophagus, brings on attacks of hiccups. Culprits are likely to be breathing in too much air at once, rapid swallowing, alcohol, or stress. {San Antonio Express News, June 25, 1995} Hiccups occur when the diaphragm and the muscles between the ribs suddenly contract. This causes a sharp, uncontrollable inhalation of air, which does not reach the lungs because the muscle spasm has closed the windpipe. Hiccups usually occur repeatedly in short spasms lasting a few minutes. {Marvels of the Human Body, Reader’s Digest Book of Facts} Anything that causes irritation of and compression around the diaphragm can cause hiccups. Alcohol is likely to be one of the culprits.
{San Antonio Express News, June 25, 1995} How to get rid of hiccups
Ordinary hiccups are cured easily without medical intervention; in most cases they can be stopped simply by forgetting about them. However, there are a number of anecdotal treatments for casual cases of hiccups. Some of the more common home remedies include giving the afflicted a fright or shock, drinking water (sometimes in an unorthodox manner), and altering one’s breathing. Very rarely, hiccups may become severe enough to require medical treatment. {Wikipedia}
Add this story to :
UP 2009-06-13 14:21:21 Author : កេសី   [View:31]
URL: http://mk5232k8.wordpress.com/2009/06/13/up/
Feed:

ថ្ងៃនេះគេចអត់ទៅរៀនទេ (ព្រោះអាងតែប្រលងហើយ) ក៏ណាត់គ្នាជាមួយអ្នកធ្វើការជាមួយ នាំកូនប្រុសរបស់គេទៅ​មើលរឿង​តុក្កតា​ថ្មីនេះ ។ នេះជាលើកទីមួយហើយ ដែលខ្ញុំទៅមើល​​កុនបែប 3D ។ ពាក់កណ្តាលរឿងមុនដំបូង ដូចជាមិនសូវ​ស្រណុក​ចិត្តសោះ ព្រោះ​មិនធ្លាប់ពាក់​វែនតា​ពីរជាន់​លើគ្នាអញ្ចឹង ប៉ុន្តែយ៉ាងណាៗ​វាក៏ជារឿង​ល្អមើលដែរ ។ មិនមែនជួយ​ផ្សាយ​ពាណិជ្ជកម្ម​អីទេ តែរឿងល្អ អញ្ចឹងហើយ​បានមិនចង់​អោយកន្លងផុត ។ ឥឡូវខ្ញុំកំពុង​រង់ចាំ​រឿងថ្មី​មួយទៀតដែលនឹងដាក់បញ្ចាំង​ក្នុងស្រុកថៃថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ គឺរឿង Ice Age 3 ។ មានអ្នកណាចង់ទៅមើលទេ? រឿង UP រឿង Ice Age 3
Add this story to :
សម្លការី 2009-06-05 13:05:05 Author : កេសី   [View:1]
URL: http://mk5232k8.wordpress.com/2009/06/05/%e1%9e%9f%e1%9e%98%e1%9f%92%e1%9e%9b%e1%9e%9a%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%b8/
Feed:

នេះជាសម្លការីបែបងាយបំផុត គឺតែប្រមាណ ១៥នាទី ប៉ុណ្ណោះបានញ៉ាំហើយ ។ គ្រឿងផ្សំរបស់វា​មានតែ គ្រឿងការី សាច់មាន់ ដំឡូងបារាំង និង ល្ពៅ ។ គ្រឿងការីដែលខ្ញុំប្រើនេះ ជាគ្រឿងការីដាក់​ក្នុងប្រអប់ស្រេច (អាចប្រើគ្រឿងបុក ឬ កិនតាមចំណូល​ចិត្តក៏​បាន) គ្រាន់តែ​បើក​វា​ចាក់ក្នុងឆ្នាំង ដាក់​លើ​ចង្រ្កាន ៣ នាទី បន្ទាប់មកដាក់សាច់ និង បន្លែ រម្ងាស់វា ១០ នាទី ថែមទៀត នោះ​ជាការ​ស្រេច ។ IMG_1111
Add this story to :

យប់នេះ 2009-06-01 17:01:13 Author : កេសី   [View:13]
URL: http://mk5232k8.wordpress.com/2009/06/02/%e1%9e%99%e1%9e%94%e1%9f%8b%e1%9e%93%e1%9f%81%e1%9f%87/
Feed:

ថ្វីត្បិតតែពេលនេះមេឃកំពុងតែរលឹមក៏ដោយ ក៏នៅមានស្រមោលដួងខែរះព្រាលៗដែរ ។ ដល់តែ​យប់ស្ងាត់​លឺតែសម្លេងកង្កែប គង្គក់ និង ហ៊ីងអញ្ចឹងទៅ ដូចមានអារម្មណ៍​ស្រងេះស្រងោច​ពីរឿងអ្វី​មួយ​យ៉ាងម៉េចទេ ។ តើខ្ញុំកំពុងតែនឹកអីគេហ្នឹង?? ចម្លើយ​គឺអត់ដឹងផង ។ ដួងខែព្រាលៗពីបន្ទប់របស់ខ្ញុំដួងខែព្រាលៗពីបន្ទប់របស់ខ្ញុំ
Add this story to :
Julian Smith – Britains Got Talent 2009 2009-05-29 14:57:57 Author : កេសី   [View:15]
URL: http://mk5232k8.wordpress.com/2009/05/29/julian-smith-britains-got-talent-2009/
Feed:

Julian Smith performs on the fourth live semi-final of Britains Got Talent 2009 on May 28, 2009.
Add this story to :
Voice of Mickey Mouse dies at 62 2009-05-21 17:12:54 Author : កេសី   [View:36]
URL: http://mk5232k8.wordpress.com/2009/05/22/voice-of-mickey-mouse-dies-at-62/
Feed:

លោក Wayne Allwine ជនជាតិអាមេរិកាំង ជាអ្នកបញ្ជូល​សម្លេងឲ្យ​​តួអង្គ Micky Mouse របស់​ក្រុមហ៊ុន Walt Disney អស់រយៈពេល ៣២ ឆ្នាំហើយ​មកនោះ បាន​ស្លាប់​ក្នុង​អាយុ ៦២ ឆ្នាំ ។ ប្រពន្ធរបស់​លោក ក៏ជាអ្នក​បញ្ជូលសម្លេង​​​ឲ្យតួអង្គ Minnie Mouse របស់​​ក្រុមហ៊ុន Walt Disney នេះផង​ដែរ ។ នេះពិតជាគួរឲ្យ​សោកស្តាយ​មែន ។ Mickey Mouse and his wife, Minnie MouseMickey Mouse and Minnie Mouse Wayne Allwine (mickey mouse) and his wife, Russi Taylor (minnie mouse)Wayne Allwine (mickey mouse) and his wife, Russi Taylor (minnie mouse)
Add this story to :
ត្រីកំភ្លាញ 2009-05-20 17:39:04 Author : កេសី   [View:11]
URL: http://mk5232k8.wordpress.com/2009/05/21/%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%b8%e1%9e%80%e1%9f%86%e1%9e%97%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%89/
Feed:

កំណាព្យនេះមានលំនាំបទពាក្យប្រាំពីរ និពន្ធដោយប៉ារបស់ខ្ញុំក្នុងឆ្នាំ ១៩៩៤ ។ ត្រីកំភ្លាញ កំភ្លាញកំភ្លងពងកំផ្លេស     កំភ្លាញបបេះបបិចនុយ កំភ្លាញឃើញភ្លែតស្ទែតស្ទុះស្ទុយ     ខំតម្លើងព្រុយកន្ទុយបក់ ។ កំភ្លាញក្នុងបឹងប្រឹងព្រោកប្រាជ្ញ     លោលោតបាចសាចហែបហែលហក់ រង្គើកំប្លោកព្រលឹតកក់     ទឹកល្អប្រែល្អក់ទាំងល្ងាចព្រឹក ។ ប្រិចចុះប្រិចឡើងប៉ើងទឹកខ្ចាយ     សប្បាយក្អាកក្អាយក្អែព្រួសទឹក ហាក់សម្បូរណ៍ត្រីធំពន្លឹក     ច្របល់វរវឹកវិលទឹកបឹង ។ ក្រុមអ្នកនេសាទសង្វាតដែរ     មកដល់ហូរហែបែរសម្លឹង រៀបរយប្រដាប់ចាប់យួរញ៉ឹង     ស្វះស្វែងប្រែងប្រឹងរុតដួសដង ។ ខ្លះកៀរខ្លះកាប់ចាប់នឹងដៃ     ខ្លះប្រឌិតច្នៃអួនអញ្ចង ល្អក់វល់ពុលងាប់កំភ្លាញផង     ឆ្លេឆ្លាចូលថ្នងម្ជូរស្លឹកថ្នឹង ។
Add this story to :
Ducklings’ best friend 2009-05-20 04:46:07 Author : កេសី   [View:36]
URL: http://mk5232k8.wordpress.com/2009/05/20/ducklings-best-friend/
Feed:

បើនៅស្រុកយើងវិញ មេទាហ្នឹងច្បាស់ជាចូលឆ្នាំងបាត់ទៅហើយ ។
Add this story to :
ចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត 2009-05-18 07:44:17 Author : កេសី   [View:5]
URL: http://mk5232k8.wordpress.com/2009/05/18/%e1%9e%85%e1%9e%98%e1%9f%92%e1%9e%9a%e1%9f%80%e1%9e%84%e1%9e%9a%e1%9e%94%e1%9e%9f%e1%9f%8b%e1%9e%9b%e1%9f%84%e1%9e%80-%e1%9e%9f%e1%9f%8a%e1%9e%b7%e1%9e%93-%...
Feed:

នេះជាបទខ្លះៗរបស់លោក ស៊ិន ស៊ីសាមុត​ ដែលខ្ញុំចូលចិត្ត ។
Add this story to :
ហេតុអ្វីបានជា​ក្មេងប្រុស​ត្រូវការម្តាយ? 2009-05-14 07:29:24 Author : កេសី   [View:9]
URL: http://mk5232k8.wordpress.com/2009/05/14/%e1%9e%a0%e1%9f%81%e1%9e%8f%e1%9e%bb%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e1%9e%94%e1%9e%b6%e1%9e%93%e1%9e%87%e1%9e%b6%e2%80%8b%e1%9e%80%e1%9f%92%e1%9e%98%e1...
Feed:

បើអ្នកចង់ដឹងថាហេតុអ្វីបានជាកូនប្រុសត្រូវការម្តាយ សូមមើលរូបភាពខាងក្រោម ។   (ចំពោះ​​អ្នកមិនទាន់មានកូនប្រុស សូមកុំទាន់​អាលចុះញ៉មអីណា :D ) pix1 pix2 pix3 pix4 pix5 pix6 pix7 pix8 pix9 pix10
Add this story to :
Samba Pa Ti និង Europa 2009-05-12 06:47:15 Author : កេសី   [View:6]
URL: http://mk5232k8.wordpress.com/2009/05/12/samba-pa-ti-%e1%9e%93%e1%9e%b7%e1%9e%84-europa/
Feed:

ថ្ងៃនេះសូមងាកមកស្តាប់ភ្លេងល្បីៗរបស់លោក Carlos Santana ក្នុងចុងទសវត្សរ៍ ៦០ ម្តង ។ វាក៏​ជា​​ភ្លេង​របស់ Carlos Santana ដែលខ្ញុំចូលចិត្តជាងគេបំផុតដែរ ។
Add this story to :
Nokia 4.1 megapixel 2009-05-10 09:28:50 Author : កេសី   [View:8]
URL: http://mk5232k8.wordpress.com/2009/05/10/nokia-4-1-megapixel/
Feed:

Nokia 4.1 megapixelNokia 4.1 megapixel
Add this story to :
Random Farting 2009-05-08 17:14:58 Author : កេសី   [View:18]
URL: http://mk5232k8.wordpress.com/2009/05/09/random-farting/
Feed:

this is weird but funny..
Add this story to :

Previous     1   2   3      Next